ខិតប័ណ្ណកម្មវិធីសិក្សាដោយមានការណែនាំ របស់ AASCTF
[ខិត្តប័ណ្ណក៏មាននៅក្នុង ភាសាអង់គ្លេស, ឥណ្ឌូនេស៊ី, ឡាវ, និងវៀតណាម]
គន្លឹះក្នុងការដោះស្រាយបញ្ហាទីក្រុងឆ្លាតងាយរស់នៅ គឺការគ្រប់គ្រងទិន្នន័យ ។ បច្ចុប្បន្ន ទីក្រុងភាគច្រើន បង្កើតទិន្នន័យជាច្រើនពីសេវាកម្ម និងប្រតិបត្តិការដែលបម្រើមុខងាររបស់ទីក្រុង ទោះយ៉ាងណាក៏ដោយ ទិន្នន័យនេះមិនត្រូវបានពង្រីកទូលំទូលាយឱ្យមានឥទ្ធិពលលើការសម្រេចចិត្ត និងការរៀបចំផែនការក្រុងនោះទេ ។ ការព្រួយបារម្ភដែលកំពុងកើនឡើងស្តីពីឯកជនភាព និងសុវត្ថិភាពទិន្នន័យ ក៏ជាឧបសគ្គរារាំងដល់ការប្រើប្រាស់ប្រព័ន្ធឌីជីថល និងការប្រមូលទិន្នន័យផងដែរ ។ តើរដ្ឋបាលក្រុងអាចធ្វើអ្វីបាន ដើម្បីធានាថាព័ត៌មានសំខាន់ៗទាំងនោះមិនត្រូវបានខ្ជះខ្ជាយ? តើការគ្រប់គ្រងទិន្នន័យអាចត្រូវបានកែលម្អយ៉ាងដូចម្តេច ហើយតើវាអាចនាំទៅរកការរស់នៅកាន់តែប្រសើរឡើងដោយរបៀបណា?ទាំងនេះគឺជាសំណួរដែលនឹងត្រូវដោះស្រាយនៅក្នុងកម្មវិធីសិក្សាដែលមានការណែនាំ (GLP) របស់មូលនិធិទីក្រុងឆ្លាតអាស៊ានអូស្ត្រាលី ។
កម្មវិធីសិក្សានឹងផ្តោតលើការគ្រប់គ្រងទិន្នន័យតាមរយៈសិក្ខាសាលាអនឡាញចំនួនបី ដែលនឹងរួមបញ្ចូលធាតុផ្សំនៃការសិក្សាស៊ីជម្រៅសម្រាប់អ្នកចូលរួមរដ្ឋាភិបាលមូលដ្ឋានដែលបានជ្រើសរើស ។ ខិត្តប័ណ្ណនេះបង្ហាញអំពីប្រធានបទ និងចំណុចផ្តោតសំខាន់ៗដែលមានក្នុងសិក្ខាសាលានីមួយៗ ក៏ដូចជាពេលវេលា និងរចនាសម្ព័ន្ធនៃកម្មវិធី ។ គោលបំណងនៃសិក្ខាសាលាគឺដើម្បីបង្កើតបទពិសោធន៍ផ្លាស់ប្តូរចំណេះដឹងកាន់តែសម្បូរបែប គាំទ្រការកសាងសមត្ថភាពរបស់ទីក្រុងនៅក្នុងបញ្ហាសំខាន់នៃការគ្រប់គ្រងទិន្នន័យ និងផ្តល់នូវច្រកផ្លូវសម្រាប់ការអនុវត្តជាក់ស្តែង និងការច្នៃប្រឌិត ។